Top 5 qualities to become to a good team player

គុណសម្បត្តិ៥យ៉ាងដើម្បីក្លាយជាសមាជិកក្រុមដែលល្អ

ចុះផ្សាយនៅថ្ងៃទី 7 ខែ 8 ឆ្នាំ 2015

ការធ្វើការងារជាក្រុមគឺជាការពាំនាំទេព្យកោសល្យបុគ្គលម្នាក់ៗមកដាក់បញ្ចូលគ្នា និង ធ្វើការបំផុសគំនិតផ្សេងៗអោយមានដំណើរការល្អ។ ដូចនេះការដឹងអំពីរបៀបគ្រប់គ្រងនៅក្នុងក្រុម និង ធ្វើជាសមាជិកក្រុមដែលល្អមានសារៈសំខាន់ណាស់ក្នុងការកំណត់អំពីភាពជោគជ័យរបស់លោកអ្នក។

ដើម្បីក្លាយខ្លួនទៅជាអ្នកជំនាញនៅក្នុងក្រុមអ្នកត្រូវពង្រឹងគុណសម្បិត្តទាំង៥យ៉ាងនេះដូចខាងក្រោម៖

 

១.ជំនាញនៃការទំនាក់ទំនងដែលមានប្រសិទ្ធភាព

ទំនាក់ទំនងដែលមានប្រសិទ្ធភាពគឺជាគន្លឹះដ៏សំខាន់មួយដែលជួយលោកអ្នកនៅក្នុងការទាក់ទងជាមួយអ្នកដទៃ និង ជួយការងារក្រុមអោយមានភាពប្រសើរឡើង ជួយនៅក្នុងការធ្វើការសំរេចចិត្តនិង ដោះស្រាយបញ្ហាផ្សេងៗ។ នៅពេលខ្លះ នៅមនុស្សម្នាក់និយាយអំពីអ្វីមួយ អ្នកដទៃលឺនូវអ្វីមួយផ្សេងទៀត ដែលបង្ករអោយមានការយល់ច្រលំ និង ការខកចិត្ត។ តើអ្នកគួរធ្វើយ៉ាងណាដើម្បីការងារកុំអោយមានរឿងនេះកើតឡើង? ពិតប្រាកដណាស់ អ្នកត្រូវរៀនអភិវឌ្ឍន៍ជំនាញនៃការទំនាក់ទំនងអោយមានប្រសិទ្ធភាពជាងមុន។ ជំនាញនេះទាមទារអោយលោកអ្នកចេះនិយាយងាយយល់ និងសមស្របទៅតាមលក្ខណៈមនុស្សម្នាក់ៗដោយការសំលឹងមើលភ្នែកជាមួយនឹងស្នាមញញឹម ហើយប្រើប្រាស់ពាក្យសំដីយ៉ាងសមរម្យទៅតាមកាលៈទេសៈនីមួយៗ។ ការនិយាយមិនមែនជាកត្តាតែមួយដែលសំខាន់នៅក្នុងទំនាក់ទំនងប៉ុណ្ណោះនោះទេ ប៉ុន្តែការស្តាប់ក៏ជាកត្តាមួយទៀតដែលសំខាន់ផងដែរ។ សូមព្យាយាមស្វែងយល់អំពីការយល់ឃើញរបស់អ្នកដទៃដោយកុំរំខាន ហើយបង្កើតបរិយាកាសមួយដែលអ្នកនិយាយមានអារម្មណ័ងាយស្រួលក្នុងការបញ្ចេញមតិ។

 

២.ការដោះស្រាយបញ្ហា

មានបញ្ហាជាច្រើនកើតមានឡើងនៅក្នុងការងាររបស់យើង ដែលធ្វើអោយយើងមើលទៅហាក់ដូចជាគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានីមួយៗអោយបានល្អ។ បញ្ហាអាចនឹងកើតមានឡើងជាញឹកញាប់ដែលធ្វើអោយយើងនៅជាប់ជាមួយនឹងបញ្ហាជានិច្ចដោយមិនអាចស្វែងរកដំណោះស្រាយជាក់លាក់ណាមួយបាន។ ប៉ុន្តែអ្វីដែលជាបញ្ហាចំប្បងនោះគឺ ដោយសារយើងចាត់ទុកបញ្ហាជាបញ្ហា ហើយយើងមានការលំបាកនៅក្នុងការដោះស្រាយជាមួយវាពីព្រោះយើងភ័យខ្លាចថានឹងមានអ្វីអាក្រក់កើតឡើងធ្វើអោយយើងត្រូវបានគេស្តីបន្ទោស។ ការដោះស្រាយបញ្ហាគឺជាភារៈកិច្ចមួយដែលសមាជិកក្រុមល្អត្រូវធ្វើ។ ជាសមាជិកក្រុមល្អម្នាក់ អ្នកត្រូវចាត់ទុកបញ្ហាទាំងអស់ជាឱកាសមួយ និង បទពិសោធន៍នៅក្នុងការរៀន និង រីកចំរឿន។ ត្រូវមានភាពក្លាហ៊ានក្នុងការដោះស្រាយបញ្ហាទោះបីវាហួសពីទំនួលខុសត្រូវរបស់អ្នកក៏ដោយ។ អ្នកត្រូវកំណត់អោយច្បាស់ថាអ្វីគឺជាស្នូលនៃបញ្ហាដែលក្រុមរបស់អ្នកកំពុងប្រឈមមុខ ហើយរកមើលដំណោះស្រាយផ្សេងៗដើម្បីជួយដោះស្រាយពួកគេ។ ជាចុងក្រោយអ្នកត្រូវវាយតំលៃលទ្ធផលដែលទទួលបានតាមរយះដំណោះស្រាយនោះ ដោយសុំមតិយោបល់នៅក្នុងក្រុមរបស់អ្នកផងដែរ។ សូមចងចាំថា ពេលដំបូងអ្នកអាចមានអារម្មណ័ពិបាក មិនសូវស្រួលក្នុងការដោះស្រាយបញ្ហា ប៉ុន្តែសូមបន្តរអនុវត្ត។ នោះអ្នកនឹងក្លាយទៅជាអ្នកជំនាញដោះស្រាយបញ្ហាម្នាក់។

 

មានអត្តចរិកល្អ

ការិយាល័យរបស់អ្នកអាចនឹងក្លាយទៅជាកន្លែងធ្វើការដែលមានផលិតផលល្អ និង មានភាពរីករាយ នៅពេលដែលបុគ្គលិកម្នាក់ៗធ្វើជាគំរូរល្អដោយការបង្ហាញឥរិយាបទល្អ។ ឥរិយាបទគោរព និង សុភាពរាបសារអាចជួយអោយសមាជិកក្នុងក្រុមរបស់អ្នកចូលរួមធ្វើការយ៉ាងសកម្មនៅក្នុងផលិតកម្ម ហើយធ្វើការដោយមានភាពងាយស្រួលទោះបីស្ថិតក្នុងស្ថានភាពតានតឹងយ៉ាងណាក៏ដោយ។ ត្រូវចាំថាអាកប្បកិរិយារបស់អ្នកគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីលោកអ្នក។ នៅពេលដែលអ្នកពង្រីកនូវការយកចិត្តទុកដាក់ ចិត្តសប្បុរស និងការស្វែងយល់អំពីអ្នកដទៃ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត។ អ្នកនឹងទទួលបានមកវិញនូវការគោរពនិងភាពទុកចិត្តពីមិត្តរួមការងាររបស់អ្នក ហើយទំនាក់ទំនងដែលអ្នកមាននឹងប្រសើររួមទាំងនៅខាងក្រៅក្រុមហ៊ុនទៀត។ ដើម្បីអាចទៅដល់ចំនុចនេះបាន ជាដំបូងអ្នកត្រូវចេះស្វាគមណ៍មនុស្សគ្រប់គ្នាដោយភាពរាក់ទាក់ ហើយហៅពួកគេទៅតាមឈ្មោះដែលពួកគេចង់អ្នកហៅ។ ត្រូវចូលរួមអោយទាន់ពេលវេលានៅក្នុងការប្រជុំ ការប្រជុំតាមទូរសព្ទ័ រឺ ការណាត់ជួផ្សេងៗ។ បន្ថែមលើសពីនេះទៀតអ្នកត្រូវទទួលស្គាល់អំពីកំហុសរបស់អ្នក ដោយការសុំអភ័យទោស ហើយមិនត្រូវភ្លេចនិយាយអរគុណនៅពេលដែលលោកអ្នកទទួលបានភាពសប្បុរស។ ការយល់ចិត្ត និង ទឹកចិត្តអាណិតអាសូរដោយអាកប្បកិរិយាល្អនឹងផ្តល់អោយលោកអ្នកនូវការគារពពីអ្នកដទៃ ហើយជាជណ្តើរជួយអោយលោកអ្នកទទួលបានភាពជោគជ័យនៅក្នុងការងារ។

 

៤.ភាពអាចទុកចិត្តបាន

ភាពអាចជឿទុកចិត្តបានគឺជាកត្តាមួយដ៏សំខាន់ក្នុងការកសាងការរំពឹងទុក និង ជំនឿចិត្តពីមនុស្សនៅជុំវិញខ្លួនអ្នក។ វាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលការងាររបស់បុគ្គលម្នាក់ៗក៏ដូចជាអ្នកធ្វើការជាមួយផងដែរ។ នៅកន្លែងធ្វើការបើសិនជាអ្នកមិនមានចំនុចនេះទេនោះ អ្នកមិនអាចទទួលការងារធំៗ រឺត្រូវបានតំឡើងតំណែងនោះឡើយ។ ដូចនេះដើម្បីក្លាយទៅជាសមាជិកក្រុមដែលល្អ អ្នកត្រូវមានលក្ខណៈសម្បិត្តមួយនេះ ហើយបង្ហាញទៅកាន់សមាជិក្រុមដទៃទៀត និង អ្នកគ្រប់គ្រងថាអ្នកអាចអោយ ទុកចិត្តបាននៅក្នុងការសំរេចនូវកិច្ចការធំៗដោយការទទួលខុសត្រូវខ្ពស់។ ចូរធ្វើការប្តេជ្ញានៅក្នុងការធ្វើការជាមួយក្រុមរបស់លោកអ្នកដើម្បីសំរេចនូវគោលដៅរួម។ តើគួរធ្វើយ៉ាងណាដើម្បីបង្ហាញថា អ្នកមានភាពអាចទុកចិត្តបាន? ដើម្បីកុំអោយពិបាកគិតជ្រៅ យើងនឹងបង្ហាញលោកអ្នកអំពីគោលការណ៍ងាយស្រួលមួយចំនួនដែលអ្នកអាចអនុវត្តបាន។ អ្នកត្រូវរៀនគ្រប់គ្រងផលិតកម្មការងាររបស់លោកអ្នកអោយមានប្រសិទ្ធភាព និង សំរេចកិច្ចការនោះទៅតាមថៃ្ងកំនត់។ ថ្ងៃកំនត់មានសារៈសំខាន់ណាស់នៅក្នុងពិភពជំនួញ ពីព្រោះវាគឺជាកត្តាចំប្បងមួយនៅក្នុងការទទួលបាននូវការទុកចិត្តពីដៃគូរបស់អ្នក។ នៅក្នុងករណីដែលលោកអ្នកគិតថាមិនអាចសំរេចកិច្ចការទៅតាមថ្ងៃកំណត់បាន អ្នកមិនត្រូវសុំធ្វើការសុំពន្យាពេលនោះទេ អ្នកអាចរាយការណ៍ទៅកាន់អ្នកដែលជាប់ពាក់ពាន់ជាមួយនឹងកិច្ចការនោះហើយចាប់ផ្តើមចាត់វិធានការណ៍អ្វីមួយ។ អ្នកត្រូវគិតក្នុងលក្ខណៈជាក្រុម។ អ្នកត្រូវគិតថាផលប្រយោជន៍របស់ក្រុមអ្នក ប្រៀបដូចជាផលប្រយោជន៍របស់អ្នកដែរ។

 

៥.ភាពគាំទ្រ និង ការលើកទឹកចិត្ត

លក្ខណៈសម្បិត្តចុងក្រោយមួយបន្ថែមទៀតនោះ ដោយសមាជិកក្រុមម្នាក់ៗជាអ្នកដែលធ្វើការលើកទឹកចិត្តដល់សមាជិកនៅក្នុងក្រុម ដូចនេះការដឹកនាំដែលមានប្រសិទ្ធភាពមិនអាចកើតមានទៅរួចនោះទេ បើសិនជាពួកគេមិនចេះគាំទ្រនិងលើកទឹកចិត្តអ្នកនៅក្នុងក្រុមអោយពួកគេចេះប្រើសមត្ថភាពដែលពួកគេមាន និងធ្វើការអោយល្អប្រសើរ។ សមាជិកក្រុមភាគច្រើនមានការយល់ច្រលំថាការដែលពួកពួកគេខិតខំបំពេញតែការងាររបស់គេអោយបានល្អនៅចំពោះមុខសមាជិកក្រុមដទៃទៀតនោះ គឺជាការដែលគេអាចជំរុញអ្នកដទៃនិងទទួលបាននូវការគោរពពីពួកគេបាន។ ការពិតនោះសមាជិកក្រុមដែលល្អយ៉ាងពិតប្រាកដនោះគឺជាអ្នកដែលចេះគាំទ្រនិងលើកទឹកចិត្តក្រុមរបស់ខ្លួនឯង។ គេដាក់ គោលដៅក្រុមជាអាតិភាពទីមួយ។ គេលើកទឹកចិត្តក្រុមអោយមើលឃើញនូវភាពជោគជ័យនៅខាងមុខ ហើយធ្វើអោយអ្នកនៅក្នុងក្រុមមានទឹកចិត្តក្នុងចូលរួមដើម្បីទទួលបាននូវភាពជោគជ័យ។ ដូចនេះនៅពេលមានមានអ្វីមួយកើតឡើងដែលស្មានមិនដល់ ក្រុមរបស់អ្នកនឹងត្រូវការជំនួយពីអ្នក ដូចនេះចូរត្រៀមខ្លួនអោយបានរួចរាល់។ អ្នកត្រូវមានពេលវេលាក្នុងការជួយពួកគេ និង បណ្តាក់ទុនជាមួយពួកគេ។ ការជួយលើកទឹកចិត្តអ្នកនៅក្នុងក្រុមអោយមានភាពជឿជាក់លើខ្លួនឯង និងចេះឈោងចាប់ឱកាសថ្មីគឺជាចំនុចមួយដែលសំខាន់ផងដែរ។ ត្បិតជាជឿជាក់ និង អាកប្បកិរិយាវិជ្ជមាននឹងជួយធ្វើអោយលទ្ធផលការងាររបស់បុគ្គលម្នាក់ៗមានភាពប្រសើរឡើង ហើយនេះក៏ជាចំនុចសំខាន់ដែរនៅក្នុងការអ្នកជួយក្រុមដទៃទៀតអោយចេះលើកទឹកចិត្តគ្នាទៅវិញទៅមក។