business manner

 

ការរៀបចំខ្លួនសំរាប់ការងារ


បុគ្គលម្នាក់ត្រូវរៀបចំខ្លួនអោយបានត្រឹមត្រូវទៅតាមតួនាទីមុខងាររបស់ខ្លួន។ ក្នុងនោះមានចំនុចមួយចំនួនដែលអ្នកត្រូវយកចិត្តទុកដាក់នៅក្នុងការរៀបចំខ្លួន។ គេហទំព័រការងារសូមនាំយកនូវចំនុចសំខាន់ទាំងនោះមកបង្ហាញដើម្បីជួយអ្នកបន្ថែមទៀតនៅក្នុងការឈានទៅរកភាពជោគជ័យនៅក្នុងការងារ។


ការធ្វើគារវកិច្ច

ការចាប់ផ្តើមថ្ងៃនីមួយៗមានសារៈសំខាន់ណាស់។ ទាក់ទងជាមួយគ្នានេះការធ្វើគារវកិច្ចជាមួយអ្នកធ្វើការនៅពេលដែលអ្នកចូលធ្វើការ និង ពេលចេញពីធ្វើការជារៀងរាល់ថ្ងៃបង្ហាញពីភាពរាក់ទាក់ និងទំនាក់ទំនងល្អជាមួយអ្នកធ្វើការជាមួយគ្នា។ អ្នកត្រូវប្រើពាក្យសួរស្តី រឺ ការសួរសុខទុក្ខទៅតាមស្ថាប័ននីមួយៗអោយបានត្រឹមត្រូវ។ នៅពេលដែលអ្នកមានទំនាក់ទំនងល្អជាមួយអ្នកធ្វើការងារជាមួយគ្នា គឺជាការបង្ហាញអំពីសម្ថភាពទំនាក់ទំនងនៅក្នុងការធ្វើការងារ។ ពីព្រោះបុគ្គលម្នាក់ៗមិនអាចធ្វើការតែម្នាក់ឯងបានទេ ជាពិសេសការទំនាក់ទំនងមានសារៈសំខាន់ជាខ្លាំងនៅក្នុងការធ្វើការងារជាក្រុម។ ដូចនេះនៅក្នុងការធ្វើការងារទាមទារអោយអ្នកធ្វើគារវកិច្ចជាមួយគ្នាទៅវិញទៅមក។


ការទទួលការងារពីថ្នាក់ដឺកនាំ

ឥរិយាបថនៃការទទួលការងារពីថ្នាក់ដឹកនាំគឺជាសកម្មភាពមួយបង្ហាញអំពីភាពម៉ត់ចត់របស់លោកអ្នកទៅកាន់ថ្នាក់ដឹកនាំ។ ពីព្រោះអ្នកដឹកនាំតែងតែធ្វើការសង្គេតមើលចំនុចទាំងអស់នេះ។ នៅពេលដែលអ្នកដឹកនាំផ្តល់ការងារអោយអ្នកធ្វើអ្វីមួយ អ្នកមិនត្រូវនិយាយាបដិសេធ រឺនិយាយថាមិនអាចធ្វើបាននោះទេ។ ការនិយាយថាមិនអាចធ្វើបានបង្ហាញពីភាពរួញរារបស់លោកអ្នកជាមួយការងារ។ ជាពិសេសទៀតនោះការទទួលការងារថ្មីគឺជាឱកាសមួយដែលលោកអ្នកអាចបង្ហាញសម្ថភាពទៅកាន់អ្នកដឹកនាំផងដែរ។ បន្ថែមពីនេះអ្វីដែលលោកអ្នកត្រូវធ្វើទៀតនោះគឺត្រូវត្រៀមប៊ិចនិងក្រដាស់ដើម្បីកត់ត្រានូវអ្វីដែលអ្នកដឹកនាំបានប្រាប់ ដើម្បីជួយអ្នកមិនអោយភ្លេចភ្លាំងនៅពេលក្រោយ។ លោកអ្នកត្រូវយកចិត្តទុកដាក់ស្តាប់នូវការពន្យល់ពីដើមរហូតដល់ចប់ និងមិនត្រូវសួរសំនួរកាត់នៅពេលដែលអ្នកដឹកនាំនិយាយមិនទាន់ចប់នោះឡើយ។ លើសពីនេះទៀតលោកអ្នកត្រូវបញ្ជាក់អំពីចំនុចការងារដែលថ្នាក់ដឹកនាំបានប្រាប់ និងប្រាប់អំពីយោបល់របស់លោកអ្នកទៅតាមបទពិសោធន៍ការងារដែលលោកអ្នកធ្លាប់មាន។


យុទ្ធសាស្រ្តរាយការណ៍ ពិភាក្សា ទំនាក់ទំនង

ការរាយការណ៍គឺជាផ្នែកមួយដែលសំខាន់ដែលបុគ្គលិកគ្រប់គ្នាត្រូវតែប្រកាន់ភ្ជាប់ជានិច្ច។ លោកអ្នកត្រូវធ្វើការរាយការណ៍គ្រប់រឿងទោះបីជារឿងល្អ រឺរឿងមិនល្អ មិនត្រូវមានការភ័យក្លាចក្នុងការរាយការណ៍ដោយសារក្លាចការស្តីបន្ទោសពីថ្នាក់ដឹកនាំនោះឡើយ។ ការរាយការណ៍មានសារៈសំខាន់ណាស់ដើម្បីអោយថ្នាក់ដឹកនាំអាចដឹងពីស្ថានភាពការងារជារៀងរាល់ថ្ងៃរបស់លោកអ្នក។ បន្ថែមលើសនេះទៀតលោកត្រូវមានការពិភាក្សារ និងត្រូវសួរយោបល់ពីអ្នកធ្វើការជាមួយគ្នារឺថ្នាក់អ្នកដឹកនាំ ដែលពួកគាត់អាចមានបទពិសោធន៍ច្រើនជាងលោកអ្នកនៅក្នុងការងារនោះ។ ត្រូវមានការទំនាក់ទំនងនៅក្នុងក្រុមជានិច្ចដើម្បីដំនើរការការងារអោយបានល្អប្រសើរ។ ការរាយការណ៍ ការពិភាក្សា និង ការទំនាក់ទំនង គឺជាចំនុចដែលចាំបាច់បំផុតនៅក្នុងការធ្វើការងារប្រចាំថ្ងៃ។



MORE INFORMATION

CV Preparation

ការសរសេរប្រវត្តិរូបសង្ខេប

ការសរសេរប្រវត្តិរូបសង្ខេបជាចំនុចដំបូងគេ និង សំខាន់ជាងគេនៅក្នុងការស្វែងរកការងារ។ ដូចនេះលោកអ្នកត្រូវធ្វើការយកចិត្តទុកដាក់អោយបានច្រើន។

Interview Prepartion

ការត្រៀមខ្លួនសំរាប់ការសំភាសន៍

ដំណាក់ការសំភាសន៍ការងារគឺជាដំណាក់ការមួយដែលកំណត់ថាអ្នកនឹងត្រូវបានក្រុមហ៊ុនទទួលអោយធ្វើការដែររឺអត់។

News

ព័ត៍មាន

លោកអ្នកអាចស្វែងយល់ព័តមានបន្ថែមដែលទាក់ទងជាមួយនឹង​ការងារ និង បទពិសោធន៍របស់បុគ្គលមួយចំនួនដែលមានភាពជោគជ័យនៅក្នុងការងារ។