ការសរសេរប្រវត្តិរូបសង្ខេបជាចំនុចដំបូងគេ និង សំខាន់ជាងគេនៅក្នុងការស្វែងរកការងារ។ ដូចនេះលោកអ្នកត្រូវធ្វើការយកចិត្តទុកដាក់អោយបានច្រើន។ គេហទំព័រការងារក្នុងប្រទេសកម្ពុជាសូមលើកយកចំនុចសំខាន់ៗមួយចំនួនដែលលោកអ្នកត្រូវធ្វើការយកចិត្តទុកដាក់ដើម្បីលោកអ្នកទទួលបានភាពជោគជ័យនៅក្នុងការដាក់ពាក្យសុំការងារធ្វើ។
ប្រវត្តិរូបសង្ខេបត្រូវមានពត៌មានសំខាន់ៗមួយចំនួនអំពីលោកអ្នក និងត្រូវមានទំរង់នៃការសរសេរអោយបានច្បាស់លាស់ទៅតាមលក្ខណៈស្តង់ដាររបស់CV។ លោកអ្នកត្រូវរៀបចំប្រវត្តិរូបសង្ខេបអោយមានលក្ខណៈងាយយល់ក្នុងការអាន និង ធ្វើអោយអ្នកអានមានការចាប់អារម្មណ័ទៅលើប្រវត្តិរូបរបស់លោកអ្នក។ អ្វីដែលលោកអ្នកត្រូវប្រុងប្រយ័ត្នផងដែរនោះគឺរយៈពេលនៃការសិក្សានិងរយៈពេលធ្វើការត្រូវអោយមានភាពស៊ីសង្វាក់គ្នា។
នៅមុនពេលដែលលោកអ្នកដាក់សុំការងារអ្វីមួយ ត្រូវមើលអំពីលក្ខខ៍ណ្ឌនៃការងារនោះអោយបានច្បាស់ហើយធ្វើការរៀបចំប្រវត្តិរូបរបស់លោកអ្នកអោយត្រូវជាមួយនឹងតំរូវការនៃការងារនោះ។ នេះមិនមែនមានន័យថាលោកអ្នកត្រូវសរសេរកុហកនោះទេ ប៉ុន្តែមានន័យថាត្រូវដាក់បញ្ចូលតែអ្វីដែលក្រុមហ៊ុននោះចង់បាន។ ត្រូវបញ្ជាក់អោយបានច្បាស់នូវបទពិសោធន៍របស់របស់លោកអ្នក និងអ្វីដែលលោកអ្នកអាចធ្វើបានសំរាប់តួនាទីនោះ។
នេះគឺជាចំនុចសំខាន់មួយដែលលោកអ្នកត្រូវយល់ដឹងនៅក្នុងការសរសេរប្រវត្តិរូបសង្ខេបផងដែរ។ លោកអ្នកត្រូវស្វែងយល់អំពីប្រភេទនៃក្រុមហ៊ុន និងសេវាកម្ម រឺផលិតផលដែលក្រុមហ៊ុននោះផ្តល់។ ជាពិសេសលោកអ្នកត្រូវយល់អំពីទំនួលខុសត្រូវនៃតួនាទីដែលលោកអ្នកដាក់ផងដែរ។ កត្តាទាំងអស់នេះនឹងជួយលោកអ្នកនៅក្នុងការសរសេររៀបរាប់អំពីភាពជឿជាក់របស់លោកអ្នកជាមួយការងារនៅក្នុងពាក្យសុំការងាររបស់លោកអ្នកផងដែរ។
ពេលខ្លះលោកអ្នកត្រូវការបង្កើតបទពិសោធន៍ថ្មីបន្ថែមទៀតដើម្បីត្រៀមខ្លួនក្នុងការឈោងចាប់ការងារមួយដែរលោកអ្នករំពឹងចង់បាន។ គេហរទំព័រការងារក្នុងប្រទេសកម្ពុជាជឿជាក់ថានេះគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការកំនត់គោលដៅនៃតួនាទីមុខងារដែលលោកអ្នកចង់បានទៅថ្ងៃអនាគត។ លោកអ្នកអាចចាប់ផ្តើមស្វែងយល់ពីចំនុចសំខាន់ៗនៃការងារដោយសាកសួរអ្នកដែលមានបទពិសោធន័ក្នុងការងារនោះ រួចរៀនអនុវត្តការងារនោះដោយខ្លួនឯង។
© 2018 រក្សាសិទ្ធគ្រប់យ៉ាងដោយ Jobs in Cambodia