how to work happy?

វិធីសាស្ត្រដើម្បីមានភាពរីករាយនៅពេលធ្វើការ

ចុះផ្សាយនៅថ្ងៃទី 7 ខែ 8 ឆ្នាំ 2015

យោងទៅតាមការសិក្សា, គេឃើញថាបុគ្គលិកមិនសប្បាយចិត្តនៅពេលធ្វើការមានចំនួនពីរភាគបីនៅលើសកលលោក និង មានតែ ១៣% នៃបុគ្គលិកនៅលើសកលលោកប៉ុណ្ណោះ ដែលរីករាយជាមួយនឹងការងាររបស់ពួកគេ​ នេះបើយោងតាមឯកសារពី Gallup


វាពិតជាមានភាពភ្ញាក់ផ្អើលនឹងលទ្ធផលនេះណាស់ ដែលមានបុគ្គលិកភាគតិចប៉ុណ្ណោះដែលពេញចិត្តនឹងការងាររបស់ពួកគេ និង​ចង់ប្តូរការងារថ្មី។ តាមធម្មតាអ្នកចំណាយពេលលើសពីរពាក់កណ្តាលនៃពេលដែលយើងមិនដេកនៅកន្លែងធ្វើការ​ ហើយប្រសិនបើអ្នកមិនស្រលាញ់ឬមិនចូលចិត្តនឹងអ្វីដែលអ្នកធ្វើនោះទេ ការងាររបស់អ្នកក៏មិនបានលទ្ធផលល្អនិងមានភាពស្មុគស្មាញនៅពេលបញ្ចប់ការងារ។ សំណាងល្អ ដំណឹងល្អនោះគឺ អ្នកអាចក្លាយជាម្ចាគ្រប់គ្រងពេលវេលាពេញមួយថ្ងៃរបស់អ្នក។ គឺជ្រើសរើសយកនូវភាពរីករាយ។  វិធីសាស្ត្រ ៤ យ៉ាងនៅខាងក្រោមនេះនឹងជួយអោយលោកអ្នកមានភាពរីករាយក្នុងការធ្វើការងារ៖


១.​ ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងពេលព្រឹកដ៏ស្រស់ថ្លា

ពេលវេលាសម្រាប់គេង គឺមានតម្លៃ តែការក្រោកពីគេងពីព្រលឹមអាចធ្វើអោយអ្នកអាចប្រើប្រាស់ពេលវេលាយ៉ាងល្អដោយមិនប្រញាប់ប្រញាល់។ ជាការពិតណាស់ អារម្មណ៍នៅពេលព្រឹករបស់អ្នក នឹងប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នកពេញមួយថ្ងៃ។ ហេតុដូច្នេះហើយ ចូរក្រោកពីគេង យ៉ាងតិចណាស់ក៏មួយម៉ោងមុនពេលដែលអ្នកចេញទៅធ្វើការ។ អានអត្ថបទល្អៗ រត់ហាត់ប្រាណ ផឹកតែឬកាហ្វេក្តៅៗ និង ញ៉ាំអាហារពេលព្រឹក។​ ការក្រោកពេលព្រឹកជាមួយនឹងអារម្មណ៍ល្អ នឹងធ្វើអោយអ្នកមានកំលាំង នឹង គំនិតភ្លឺថ្លាជាងមុន ហើយធ្វើអោយអ្នកអាចការរួចរាល់មុនពេលវេលា ដូចពាក្យចាស់ថា “early bird catches the worm”


២.​​ ជួយអ្នកធ្វើការជាមួយអ្នក

ការជួយអ្នកដទៃធ្វើអោយអ្នករីករាយ និងការជួយអ្នកធ្វើការជាមួយអ្នកនឹងធ្វើអោយអ្នកកាន់តែរីករាយជាមួយការងាររបស់អ្នក។ អ្នកមិនចាំបាច់ធ្វើអ្វីធំដុំនោះទេ។ អ្នកគ្រាន់តែកត់ត្រាចំនុច​សំខាន់ៗនៅពេលប្រជុំប្រសិនបើពួកគេមិនបានស្តាប់ ឬបើកទ្វារ ឬក៏ជួយទិញភេសជះ និងអាហារពេលព្រឹកប្រសិនបើពួកគេរវល់។ ធ្វើការសាមញ្ញៗ ដើម្បីជួយពួកគេ។ អ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលឃើញការជួយបន្តិចបន្ទួចរបស់អ្នកអាចបង្កើនភាពស្និទ្ធស្នាលនៅក្នុងក្រុមហ៊ុន។ ជាការពិតវាគឺងាយស្រួល និង មានភាពរីករាយក្នុងការធ្វើការជាមួយមនុស្សដែលអ្នកចូលចិត្ត និងមនុស្សដែលចូលចិត្តអ្នក។ អ្នកអាចផ្តល់នូវការគាំទ្រ​ ធនធានផ្សេងៗ ជួយទុក្ខធុរោះ​ និង​​ ការថែរក្សា។


៣.​ មានមោទនភាពទៅលើអ្វីដែលអ្នកធ្វើ

ប្រយោគដ៏ល្បីល្បាយរបស់លោកSteve Jobs គឺ “វិធីមួយដែលនាំជួយអ្នកធ្វើការបានអស្ចារ្យ គឺ ស្រលាញ់អ្វីដែលអ្នកធ្វើ”។ មានន័យថា អ្នកមិនអាចរីករាយទេប្រសិនបើអ្នកមិនស្រលាញ់ការងាររបស់អ្នក​ ហើយអ្នកមិនអាចរកឃើញនូវអ្វីដែលល្អបំផុតនៅក្នុងខ្លួនអ្នកដើម្បីធ្វើកិច្ចការអោយបានល្អអស្ចារ្យនៅះទេ ប្រសិនបើអ្នកមិនមានមោទនភាពជាមួយនឹងអ្វីដែលអ្នកកំពុងតែធ្វើ។ ដូច្នេះហើយ ដើម្បីភាពរីករាយ ដើម្បីទទួលការលើកទឹកចិត្ត អ្នកត្រូវតែចាប់ផ្តើមរកមូលហេតុបន្ថែម និង​ មានទស្សនៈវិស័យច្បាស់លាស់ទៅការងារដែលអ្នកកំពុងធ្វើ និងកន្លែងណាដែលវានាំទៅ។ ត្រូវគិតថាការងាររបស់អ្នកគឺមានន័យខ្លឹមសារណាស់ក្នុងការជួយអ្នកដទៃ មានមោទនៈភាពលើការអភិវឌ្ឍន៍របស់អ្នក និង អបអរសាទរនៅពេលដែលសម្រេចដល់គោលដៅ។


៤.​ គេចពីមនុស្សអវិជ្ជមាន និងគ្រប់គ្រងអារម្មណ៍របស់អ្នក

នៅពេលដែលលោកអ្នកចំណាយពេលវេលាកាន់តែច្រើនជាមួយមនុស្សអវិជ្ជមាន ដែលចូលចិត្តត្អូញត្អែរ អំពីរឿងផ្ទាល់ខ្លួន រឺបញ្ហាការងារ អ្នកក៏នឹងត្រូវបានអូសទាញទៅតាមនោះផងដែរ ហើយអ្នកមិនអាចរីករាយជាមួយពេលវេលារបស់អ្នកនោះទេ។ សូមព្យាយាមជៀសវាងពីពួកគេតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយផ្តោតទៅលើមនុស្សដែលសុទិដ្ឋិនិយមលើការងាររបស់ពួកគេ។ វាជាការល្អប្រសើរប្រសិនបើអ្នកចេះលេងសើចជាមួយនឹងអ្នកធ្វើការជាមួយអ្នក។ ពេលវេលាធ្វើការរបស់អ្នកនឹងកាន់តែមានប្រសិទ្ធិភាព និងការតែគាប់ចិត្ត នៅពេលដែលអ្នកញញឹម និងលេងសើចជាមួយអ្នកធ្វើការរបស់អ្នក។