How to write a good CV

វិធីសាស្ត្រក្នុងការសរសេរ CV អោយជោគជ័យ

ចុះផ្សាយនៅថ្ងៃទី 7 ខែ 8 ឆ្នាំ 2015

មានគំរូនៃការសរសេរប្រវត្តិរូបសងេ្ខប ជាច្រើនបានបង្ហោះលើបណ្តាញអ៊ីធឺណេតគ្រប់ទីកន្លែង។ ក៏ប៉ុន្តែ តើអ្នកធ្លាប់មានភាពស្រពិចស្រពិលដែលរឺទេ ថាដឹងថាតើគំរូមួយណាដែលអ្នកគួរសរសេរតាម? ត្រូវចងចាំថា ការសរសេរប្រវត្តិរូបសងេ្ខប​ គឺដូចជាការបង្ហាញនូវសក្តានុពលរបស់អ្នកទៅកាន់មនុស្សដែលមិនដែលស្គាល់អ្នក។ ដែលអ្នកនឹងសរសេរនូវក្នុងប្រវត្តិរូបសងេ្ខបរបស់អ្នក គឺជាអ្វីដែលអ្នកប្រើដើម្បីបញ្ចុះបញ្ចូលពួកគេទាំងនោះ អោយជឿថាអ្នកពិតជាមានសមត្ថភាពកាន់តួនាទីនោះបាន។

ទោះបីជាអ្នកមានបទពិសោធន៍ត្រូវជាមួយនឹងតំរូវការ​ មានបទពិសោធន៍ច្រើន និងចំណេះដឹងខ្ពង់ខ្ពស់ក៏ដោយ​ ប្រសិនបើអ្នកមិនអាចបង្ហាញពីចំនុចទាំងអស់នោះក្នុងប្រវត្តិរូបសងេ្ខបទេនោះ​ អ្នកនឹងមិនអាចជាប់នៅដំណាក់កាលសំភាសន៍ទេ។ ដូច្នេះហើយ បើអ្នកចេះបង្ហាញពីខ្លួនអ្នកបានកាន់តែខ្លាំងប៉ុណ្ណា នោះប្រវត្តិរូបរបស់អ្នកនឹងកាន់តែលេចធ្លូរ។ ប៉ុន្តែតើត្រូវធ្វើយ៉ាងណា? នេះគឺជាគន្លឹះខ្លះៗក្នុងការសរសេរ​ CV អោយបានជោគជ័យ។

 

ធ្វើមូលដ្ឋានគ្រឹះអោយបានត្រឹមត្រូវ
នៅក្នុងការសរសេរប្រវត្តិរូប មិនមានចំលើយជាក់លាក់ណាមួយថាត្រូវរឺខុសនោះឡើយ ប៉ុន្តែ​មាន​ចំនុចសំខាន់ៗមួយចំនួនដែលអ្នកត្រូវយកចិត្តទុកដាក់ ហើយការដែលដឹងអំពីចំនុច​សំខាន់ដែលនិយោជក់ត្រូវការគឺជាគន្លឹះមួយកំណត់ពីភាពជោគជ័យរបស់អ្នកក្នុងការ​សរសេរ​ប្រវត្តិរូប។ ផ្តោតទៅលើការស្រង់ស្ថិតិ យើងសូមលើកយកចំនុចសំខាន់ៗដែលអ្នកគួរ​សរសេរ​នៅក្នុងប្រវត្តិរូបរបស់អ្នកពីកាលបរិចេ្ឆតថ្មីទៅកាលបរិច្ឆេតចាស់។ ចូរចងចាំចំនុចនេះនៅពេល​ដែលអ្នកសរសេរប្រវត្តិរូបសង្ខេប។
 – បទពិសោធន៍ការងារពីមុន (រាប់បញ្ចូលទាំង​ការងារស្មគ្រ័ចិត្ត)
– សម្ថភាព​និងជំនាញផ្សេងៗ(រាប់បញ្ចូលរាល់សមិទ្ធផលទាំងអស់)
– ប្រវិត្តនៃការសិក្សា (សំខាន់សំរាប់អ្នកដែលទើបតែរៀនចប់)
– ងាយស្រួលក្នុងការអាន
– អក្ខរាវិរុទ្ធ​ និង វេយ្យាករណ៍(សំខាន់នៅពេលដែលអ្នកសរសេរជាភាសាអង់គ្លេស)
– មានគោលបំណងច្បាស់លាស់
– ពត័មានសំរាប់ទាក់ទង
– អ្នកដែលអាចបញ្ជាក់អំពីអ្នក

 

សរសេរអោយខ្លី
និយោជក់ភាគច្រើនចំណាយពេលត្រឹម២ទៅ៣នាទីប៉ណ្ណោះក្នុងការមើលប្រវត្តិរូប ហើយធ្វើការសំរេចចិត្តថា “មិនគួរអោយចាប់អារម្មណ័” រឺ “ប្រហែល” រឺ “គួរអោយចាប់អារម្មណ៍”។ សូមស្រមៃមើលបើសិនអ្នកជានិយោជក់​ហើយមើល​ត្រួសៗលើប្រវត្តិរូបមួយក្នុងរយះពេល៣នាទី តើអ្នកនឹងធ្វើការសំរេចចិត្ត​បៀបណា។ បើសិនជាប្រវត្តិរូបរបស់អ្នកពិបាកអាន មានពត័មានមិនសូវ​ច្បាស់លាស់ នោះអ្នកអាននឹងមើលប្រវត្តិរូបមួយផ្សេងទៀត ដូចនេះ​ទ្រង់ទ្រង់​របស់​ប្រវត្តិរូបត្រូវមានភាពច្បាស់ និង​ទ្រង់ទ្រាយច្បាស់លាស់។ សូមសរសេរ​ប្រវត្តិរូបរបស់អ្នកនៅក្នុងក្រដាស់ទំហំ​A4 និងកុំអោយច្រើនជាង២ទំពរ័ ហើយប្រើស្រោមសំបុត្រទំហំA4​ដើម្បីជៀសវៀងក្នុងការបត់។ ត្រូវធ្វើយ៉ាងណាអោយខ្លី ហើយ ល្អ។

បញ្ចាក់ចំនុចដែលត្រូវនឹងតំរូវការនៅក្នុងកប្រវត្តិរូបសង្ខេប
មនុស្សជាច្រើនប្រើប្រវត្តិរូបទូទៅមួយដាក់ការងារនៅគ្រប់ក្រុមហ៊ុន ហើយ​ឆ្ងល់​ថាហេតុអ្វី​មិនដែលមានគេហៅអោយសំភាសន៍ការងារ។ នេះគឺជាកំហុសមួយ។​ ប្រវត្តិទូទៅត្រូវតែជាមួយនឹងការងារទូទៅប៉ុណ្ណោះ។ ប៉ុន្តែបើសិនជាអ្នកដាក់ពាក្យ​សំរាប់តួនាទីណាមួយនោះ អ្នកត្រូវអានអំពីតំរូវការនៃការងារនោះអោយបាន​ច្បាស់លាស់ ហើយសរសេរប្រវត្តិរូបអោយត្រូវជាមួយតួនាទីនោះ។

 

ប្រាប់អំពីការពិតកុំចន្លោះអោយសោះ
មនុស្សជាច្រើនសរសេរពន្លើសនៅក្នុងប្រវត្តិរូបរបស់ពួកគេ មែនទេ? អត់ទេ!​ មិនត្រូវធ្វើដូចនេះទេ។​ គ្មាននរណាម្នាក់ចង់បានមនុស្សដែលមិនស្មោះត្រង់មក​ធ្វើការ​នៅក្នុងក្រុមហ៊ុនរបស់គេនោះឡើយ។ បើសិនជាអ្នកកុហកនៅក្នុងប្រវត្តិរូប​របស់​អ្នក​ នោះអ្នកនឹងត្រូវគេចាប់បាននៅពេលដែលគេសំភាសន៍អ្នក។ អ្នកនឹង​មានការអាមាសនៅពេលដែលអ្នកមិនចេះឆ្លើយនូវសំនួរដែលគេសួរបញ្ជាក់នៅ​ក្នុងប្រវត្តិរូបរបស់អ្នក ដូចនេះសរសេរតែនូវអ្វីដែល​ពិប្រាកដ។ រៀបរាប់អោយអស់នូវជំនាញ ចំនាប់អារម្មណ័​និងបទពិសោធន័របស់អ្នក។​ សូមព្យាយាម​ប្រើ​ភាសាវិជ្ជមាននៅក្នុង ដូចជា​​៉​អភិវឌ្ឍន៍៉ រឺ ៉​រៀបចំ៉​រឺ​ ៉​សំរេចបាន​៉ ដើម្បី​ទទួល​បានការទាក់ទាញពីនិយោជក់។ មិនត្រូវទុកចន្លោះអោយនៅសល់ច្រើននោះទេ។