How to motivate yourself for work harder?

វិធីសាស្រ្តជំរុញខ្លួនឯងអោយខិតខំធ្វើការកាន់តែខ្លាំងឡើង

ចុះផ្សាយនៅថ្ងៃទី 7 ខែ 8 ឆ្នាំ 2015

ដើម្បីទទួលបាននូវភាពជោគជ័យវាតែងតែមាននូវអាថ័កំបាំងមួយ ហើយអាថ៏កំបាំងនោះគ្មានអ្វីក្រៅពីការខិតខំប្រឹងធ្វើការនោះទេ។ វាហាក់ដូចស្តាប់ទៅងាយស្រួលប៉ុន្តែវាមិនងាយស្រួលនោះទេនៅពេលដែលអ្នកអនុវត្តវាផ្ទាល់បើសិនជាអ្នកមានបរិយាកាសនៅកន្លែងធ្វើការមិនអំណោយផល។ ពីព្រោះបញ្ហាអាចមកពីថ្នាក់ដឹកនាំរបស់អ្នក រឺមួយក៏អ្នកមានការលំបាកនៅក្នុងការផ្តោតអារម្មណ៍នៅក្នុងការងារ។

ដំណឹងល្អនោះ គឺអ្នកអាចធ្វើការផ្លាស់ប្តូរស្ថានការណ៍របស់អ្នកបាន។ អ្នកអាចគ្រប់គ្រងចិត្តគំនិត ការគិត និង ស្ថានការណ៍របស់អ្នក។ ការងាររបស់អ្នកជាជំរុញអ្នក ហើយអ្នកជំរុញខ្លួនឯងធ្វើការអោយបានល្អជាមួយនឹងការងារ។ វាទាមទារការប្រឹងប្រែងពីអ្នក ប៉ុន្តែអ្នកនឹងពេញចិត្តជាមួយនឹងលទ្ធផលដែលបានមក។

នេះគឺជាគន្លឹះមួយចំនួនដែលជួយជំរុញអ្នកអោយកាន់តែប្រឹងប្រែងនៅក្នុងការធ្វើការ៖

១.ស្រលាញ់ការងារដែលអ្នកកំពុងធ្វើ។ ត្រូវចាំថាការងារពេលខ្លះការងារបច្ចុប្បន្នរបស់អ្នកអាចមិនមែនជាការងារក្នុងក្តីស្រមៃរបស់អ្នក ប៉ុន្តែវានឹងក្លាយទៅជាជំនាញរឺបទពិសោធន៍មួយដែលអ្នកនឹងត្រូវការនៅពេលខាងមុខដើម្បីឈោងចាប់ការងារក្នុងក្តីស្រមៃរបស់អ្នក។ ដូចនេះមិនត្រូវនិយាយថានេះមិនមែនជាការងារដែលអ្នកចង់ធ្វើនោះទេ។ ការងារអ្វីដែលអ្នកកំពុងតែធ្វើនៅពេលនេះ ត្រូវធ្វើវាដោយក្តីស្រលាញ់ និងខិតខំអស់ពីសម្ថភាព។ អ្នកត្រូវសប្បាយចិត្តក្នុងការដែលមានការងារធ្វើ។

២. មិនត្រូវមើលងាយលើការងាររបស់អ្នក។ គ្រប់ការងារសុទ្ធតែមានសារៈសំខាន់បើសិនជាយើងយល់អំពីតំលៃដ៏ពិតប្រាកដរបស់វា។ ចូររកតំលៃនៃការងារដែលអ្នកកំពុងធ្វើ។ វាប្រៀបដូចការដែលអ្នកធ្វើការតំរៀបឥដ្ធម្តងៗរហូតក្លាយទៅជាផ្ទះមួយសំរាប់គ្រួសារមួយស្នាក់នៅយ៉ាងមានសុវត្ថិភាពនិងសុភមង្គល។ ដូចនេះមានតែអ្នកតែដែលដឹងអំពីតំលៃដ៏ពិតប្រាកដនូវអ្វីដែលអ្នកធ្វើ។

៣. កំណត់គោលដៅនៃការងាររបស់អ្នក។ ចំនាយពេលគិតពិចារណាអំពីអ្វីដែលអ្នកពិតជាចង់ធ្វើ។ បើសិនជាអ្នកមិនចូលចិត្តការងារដែលអ្នកកំពុងធ្វើឥឡូវនេះទេ អ្នកអាចផ្លាស់ប្តូរវាដោយការឡើងតំណែងទៅធ្វើកិច្ចការមួយផ្សេងទៀត។ មានពាក្យមួយបាននិយាយថា “អ្នកមិនចាំបាច់ស្វែងរកឱកាសនៅឯណាឆ្ងាយនោះទេ អ្នកស្វែងរកនៅកន្លែងដែលអ្នកកំពុងឈរ។” អ្នកប្រហែលជាគិតថាការផ្លាស់ប្តូរការងារនឹងជួយអ្នកអោយធ្វើការងារបានល្អប្រសើរជាងមុន ប៉ុន្តែពេលខ្លះអ្នកអាចបាត់បង់ឱកាសដែលអ្នកកំពុងមាន។ ត្រូវខិតខំប្រឹងប្រែងធ្វើការដែលមានកំពុងធ្វើដើម្បីទទួលបានការឡើងតំណែង។ អ្នកនឹងទទួលបានការងារផ្សេងទៀតដែលនឹងចូលចិត្ត។

៤. ផ្តល់រង្វាន់អោយខ្លួនឯង។ មិនត្រូវភ្លេចអោយរង្វាន់ខ្លួនឯងនៅពេលដែលអ្នកសំរេចបានគោលដៅរបស់អ្នកឡើយ។ ធ្វើការអប់អរសាទរដ៏តូចមួយសំរាប់កិច្ចការដែលអ្នកបានសំរេច។ វាជាការមួយដែលនឹងជួយលោកអ្នកអោយខិតខំប្រឹងប្រែងបន្ថែមទៀត។ អ្នកដទៃអាចនឹងភ្លេចអប់អរដល់អ្នក តែអ្នកមិនត្រូវភ្លេចអប់អរខ្លួនឯងនោះឡើយ។

៥. អានសៀវភៅ។ អានសៀវភៅល្អៗដែលនិយាយអំពីមនុស្សល្បីៗដែលមានភាពជោគជ័យនៅក្នុងជីវិត រឺអត្ថបទផ្សេងៗដែលមាននូវគំនិតថ្មីៗ។ ការអាននឹងជួយអ្នកអោយរៀនអំពីបទពិសោធន៍របស់ពួកគេ និងជួយអ្នកអោយចេះគិតហួសពីព្រំដែន។ អានអំពីគំនិតថ្មីៗនឹងជួយខួរក្បាលរបស់អ្នកអោយគិតខុសពីមុន ហើយជួយជំរុញអ្នកនៅក្នុងការធ្វើការងាររបស់អ្នកផងដែរ។