how to develop yourself?

ការអភិវឌ្ឍន៍ខ្លួនឯង

ចុះផ្សាយនៅថ្ងៃទី 7 ខែ 8 ឆ្នាំ 2015

ការអភិវឌ្ឍន៍ខ្លួនឯងគឺប្រៀបដូចជាដំណើរការពេញមួយជីវិតមួយដែលពួកគេប្រើប្រាស់​​សម្ថតិភាព​ និង គុណភាពរបស់ពួកគេ ហើយកំណត់គោលដៅដើម្បីប្រើ ប្រាស់សក្តានុភាពរបស់ពួកគេ​អោយអស់លទ្ធភាព។​ ជាការពិតណាស់មានកិច្ចការ​ជាច្រើនដែលអ្នកអាចអនុវត្តដើម្បីហាត់ពត់ជំនាញ និង​ កោសកកាយសម្ថភាប​លាក់កំបាំង។ លោកអ្នកគួរជ្រើសរើសវិធីដែលល្អប្រសើរជាងគេសំរាប់លោក​អ្នក​ហើយប្រើប្រាស់វា​ជាប្រចាំ។ ដូចពាក្យចាស់បាននិយាយថា “ការជំរុញទឹកចិត្តគឺជាអ្វីដែលជួយអោយអ្នកចាប់ផ្តើម ទំលាប់គឺជាអ្វីដែលជួយអោយអ្នកបន្ត​ទៅមុខ។” នៅអត្ថបទខាងក្រោមយើងនឹងបង្ហាញលោកអ្នកនូវទំលាប់ដែលមនុស្សជោគជ័យជាច្រើនបានប្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។​​ ជាការពិតណាស់មិនមែនពួកគេធ្វើតាមវិធីសាស្រ្តខាងក្រោមនេះទាំងអស់នោះទេ​ ប៉ុន្តែពួកគេជ្រើសរើសអនុវត្តនូវចំនុចណាដែលបានផលជាងគេជាសំរាប់ពួកគេ។ យើងសូមលើកទឹកចិត្តអ្នកអោយ អនុវត្តចំនុចទាំងអស់នេះហើយតាមដានលទ្ធផលរបស់វា។​ សូមអនុវត្តធ្វើជាប្រចាំរហូតក្លាយទៅជាទំលាប់មួយរបស់លោកអ្នក។

 

ចំនាយពេលអានយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ

ការអានគឺជាជំរើសមួយដ៏ឆ្លាតបំផុតនៅក្នុងការអភិវឌ្ឍន៍ខ្លួនង។ តាមរយះការអានអ្នកអាចរៀនបានចំនុចជាច្រើនពី អ្នកនិពន្ធ ហើយបើកបង្ហាញអោយលោកអ្នកស្គាល់អំពីពិភពលោកខាងក្រៅផងដែរ។ ការអានសសៀវភៅដែលផ្តល់ នូវការជំរុញទឹកចិត្ត ដូចជាសៀវភៅអភិវឌ្ឍន៍ខ្លួនងនឹងជួយផ្តល់កំលាំងចិត្ត និងជំរុញទឹកចិត្តលោកអ្នកអោយហ៊ានសាកល្បង ជាមួយនឹងអោកាសថ្មី និង មានអារម្មណ៍វិជ្ជមានចំពោះមនុស្សជ៊ុវិញ ខ្លួនអ្នក។ ការអានក៏ជួយលោកអ្នកអោយចេះធ្វើការសំរេចចិត្តល្អប្រសើរជាងមុនពីព្រោះអ្នកបានរៀនអំពីបទពិសោធន៍ អ្នកនិពន្ធដែលបានដើរមុនអ្នក។ ជាបុគ្គលិកធ្វើការពេញម៉ោង វាហាក់មើលទៅដូចជាមានការពិបាកក្នុងការអានសៀវភៅ បន្ទាប់ពីធ្វើការអស់កំលាំងរយះពេលពេញមួយថ្ងៃ ប៉ុន្តែបើសិនជាអ្នកចេះមានវិន័យចំពោះខ្លួនងង វានឹងក្លាយទៅជាទំលាប់មួយដែលជួយបន្ធូរអារម្មណ័របស់លោកអ្នកបន្ទាប់ធ្វើកាងារហើយ។ តាមរយះការស្រាវជ្រាវ បង្ហាញថាការអានសៀវភៅនៅមុនពេលចូលគេង មានសារប្រយោជន៍សំរាប់ខួរក្បាលដែលអាចជួយអោយ លោកអ្នកធ្វើការផ្តោតអារម្មណ័នៅលើការងារបានល្អនៅថ្ងៃបន្ទាប់។

 

ចំនាយពេលខ្លះអោយនៅទំនេរ

ស្តាប់ទៅហាក់ដូចជាលីលារ​ប៉ុន្តែវិធីនេះទទួលបានលទ្ធផលល្អចំពោះមនុស្សចំនួន។ នៅពេលដែលខួរក្បាលរបស់លោកអ្នកទទួលការសំរាក និងស្ងប់ស្ងាត់អ្នក​នឹងស្តាប់លឺនូវការគិតរបស់អ្នក អ្នកនឹងមើលឃើញដួងចិត្តដ៏ជ្រៅរបស់ខ្លួន ហើយអ្នកអាចធ្វើការយកចិត្តទុកដាក់បានជាងមុន។ ដូចជាច្បាប់ដ៏ល្បីល្បាញមួយ លោកញូតុនបានរកឃើញច្បាប់ផែនដីនៅពេលដែលគាត់អង្គុយយ៉ាងស្ងាត់ស្ងៀមនៅក្រោមដើមផ្លែប៉ោមមួយ។ លោកម៉ូសាតក៏បានតែងបទដ៏ល្បីល្បាញរបស់គាត់នៅពេលដែលគាត់អង្គុយ រឺញុំនៅក្នុងនៅក្នុងបន្ទប់ម្នាក់ឯង។ ដូចនេះអ្នកគួរចំនាយពេលវេលានៅម្នាក់ឯងដោយមិនបាច់ធ្វើអ្វីទាំងអស់ដើម្បីអោយខួរក្បាល​របស់អ្នកបានទទួលនូវការចាបផ្តើមមួយដ៏ថ្មីស្រស់ស្រាយ។ រឺក៏អ្នកអាចចូលរួមថ្នាក់យោគ្កា រឺធ្វើការ​តាំងសម្មាធិ។ នៅពេលដែលមានគំនិតថ្មីៗលេចចេញមក ត្រូវកត់ទុកនូវគំនិតទាំងអស់នោះដើម្បី​អ្នកអាចធ្វើការរំលឹកវាសាជាថ្មី។

 

រកគំនិតថ្មីៗអោយបាន៣ជាប្រចាំ
មនុស្សម្នាក់ៗត្រូវចេះធ្វើលំហាត់ប្រាណខួរក្បាលរបស់ពួកគេ ដើម្បីអោយខួរក្បាលរបស់ពួកគេ​អាចធ្វើ​ការបានកាន់តែ​ល្អប្រសើរ និង លឿនជាងមុន។ វាប្រៀបដូចជាការសំលៀងកំបិតដូចេ្នះដែរ។ នៅពេល​ដែលលោកអ្នកវាប្រើកាន់តែច្រើន នោះលោកអ្នកនឹងទទួលបានលទ្ធផលកាន់តែច្រើនឡើងផងដែរ ហើយវិធីដ៏ល្អនៅក្នុងការបំផុតនោះគឺ រកគំនិតថ្មីៗអោយបានយ៉ាងតិច៣ជារៀងរាល់ថ្ងៃ។ ជាគំនិចអ្វីក៏​បានដែរ។ វាអាចជាអ្វីមួយដែលអ្នកមើលឃើញរាល់ថ្ងៃ ដូចជាការស្រោចផ្កា។ លោកអ្នកអាចរកនូវវិធី​ឆ្នៃប្រឌិតណាមួយនៅក្នុងការស្រោចផ្កាអោយមានភាពងាយស្រួលនឹងល្អជាងមុន។ នៅពេលដែល​អ្នកហ្វឹកហាត់ខួរក្បាលរបស់លោកអ្នកអោយចេះគិតឆ្នៃប្រឌិត នោះនឹងជួយលោកអ្នកអោយចេះដោះ​ស្រាយ​កិច្ចការបានលឿន នឹងប្រសើរជាងមុន។ ជាដំបូងវាមានការពិបាក ប៉ុន្តែនៅពេលដែលខួរក្បាលរបស់លោក​អ្នកនឹងសម​បើអ្នកហ្វឹកហ្វាត់ធ្វើដូចនេះអស់រយះពេល២១ថ្ងៃ។ បើសិនជាអ្នកធ្វើអ្វីមួយដដែល​អោយបានរយះពេល២១ដងនោះវានឹងក្លាចទៅជាទំលាប់របស់លោកអ្នក។


សរសេរសៀវភៅកំណត់ហេតុ
ការកត់ត្រាទុករាល់ហេតុការណ៍ការផ្សេងៗដែលកើតឡើងជារៀងរាល់ថ្ងៃក្នុងជីវិតរបស់លោកអ្នក គឺជា​វិធីមួយដែលលោកអ្នកមើលត្រលប់ទៅអតីតកាលនូវអ្វីដែលបានកើតឡើង។ ថ្ងៃមួយអ្នកនឹងមាន​ការ​ភ្ងាក់ផ្អើលនៅពេលដែលលោកអ្នកត្រលប់ទៅអានកំនត់ហេតុប្រចាំថ្ងៃរបស់លោកអ្នក​ហើយ​អាននូវ​អ្វី​ដែលបានកើតឡើងពីមុន។ មាននូវកិច្ចការដ៏ពិសេសៗខ្លះដែលលោកអ្នកអាចរៀនបានពីអតីកាល​របស់លោកអ្នក​ហើយវាគឺជាអ្វីដែលលោកអ្នកមិនគួរបំភ្លេចចោលនោះទេ។ នៅពេលដែលអ្នកសរសេរ​កំណត់ហេតុ វាមិនគ្រាន់តែជួយអ្នកអោយចងចាំបានល្អជាងមុននោះទេ ប៉ុន្តែវាអាចនឹងជា​វត្ថុអនុស្សារីយមួយដែលល្អសំរាប់អាននៅពេលអនាគត។ នៅក្នុងកំណត់ហេតុរបស់លោកអ្នក អ្នកអាចសរសេរ​អំពីអ្វីក៏បានដែលបានកើតឡើងចំពោះអ្នក អំពីសកម្មភាពរបស់អ្នក មតិរបស់អ្នក រឺ​ការគិត​ឡើងវិញនូវ​ពេលវេលាពេញមួយថ្ងៃរបស់អ្នក។