10 MOST COMMON JOB INTERVIEW QUESTIONS

១០សំណួរដែលត្រូវបានគេសួរញឹកញាប់នៅក្នុងការសំភាសន៍ការងារ

ចុះផ្សាយនៅថ្ងៃទី 7 ខែ 8 ឆ្នាំ 2015

អ្វីដែលល្អបំផុតដែលលោកអ្នកត្រូវធ្វើមុនពេលទៅសំភាសន៍ការងារគឺត្រៀមចំលើយរបស់លោកអ្នកអោយបានល្អជាមុនសំរាប់សំនួរមួយចំនួនដែលលោកអ្នកនឹងត្រូវបានគេសួរ។ អ្នកមិនចាំបាច់ចងចាំចំលើយរបស់អ្នកគ្រប់ពាក្យនោះទេ ប៉ុន្តែនៅពេលដែលអ្នកដឹងនូវអ្វីដែលលោកអ្នកឆ្លើយនឹងជួយបន្ធួរអារម្មណ័លោកអ្នកនៅពេលសំភាសន៍។ នៅពេលដែលលោកអ្នកត្រៀមខ្លួនបានល្អ នោះនឹងជួយអោយលោកអ្នកមានភាពជឿជាក់លើខ្លួនឯងកាន់តែច្រើនផងដែរ។ គ្មានចំលើយជាក់លាក់ណាមួយសំរាប់សំនួរទាំងអស់នេះនោះទេ។ ចំលើយទាំងអស់គឺអាស្រ័យទៅលើលោកអ្នក ធ្វើយ៉ាងណាអាចធ្វើអោយអ្នកសំភាសន៍មានការពេញចិត្តនឹងលោកអ្នក ហើយជឿជាក់ថាលោកអ្នកមានបេក្ខជនដែលមានសម្ថភាពជាងគេនៅក្នុងចំនោមបេក្ខជនទាំងអស់។ នៅពេលដែលលោកអ្នកត្រៀមចំលើយសំរាប់សំនួរទាំងអស់នេះ ត្រូវឆ្លើយក្នុងអត្ថន័យវិជ្ជមានពីព្រោះវាអាចជួយអោយអ្នកសំភាសន៍មើលឃើញនូវសក្តានុភាពពិតរបស់លោកអ្នក។

 

នេះគឺជាសំនួរដែលអ្នកសំភាសន៍ការងារតែងតែសួរៈ
១. សូមរៀបរាប់ប្រាប់ខ្ញុំអំពីខ្លួនអ្នក។
២. តើអ្វីគឺជាភាពខ្លាំង និង ភាពខ្សោយរបស់លោកអ្នក?
៣. ហេតុអ្វីបានជាយើងត្រូវជួលអ្នកអោយធ្វើការ?
៤. តើអ្នកនឹងមានផែនការអ្វីខ្លះបើសិនជាអ្នកត្រូវបានជាប់តួនាទីនេះ? តើគោលដៅនៃការងាររបស់អ្នកគឺជាអ្វី?
៥. តើអ្នកគិតថាអ្នកនឹងក្លាយទៅជាអ្វីនៅក្នុងរយះពេល៥ឆ្នាំខាងមុខ? ១០ឆ្នាំខាងមុខ?
៦. ហេតុអ្វីបានជាអ្នកចាប់អារម្មណ៍ធ្វើការនៅក្នុងក្រុមហ៊ុននេះ?
៧. តើអ្វីដែលជាកំហុសឆ្គងដ៏ធំដែលអ្នកបានធ្វើកន្លងមក? តើអ្វីគឺជាសម្មិតផលរបស់លោកអ្នក?
៨. ហេតុអ្វីបានជាអ្នកចាកចេញពីក្រុមហ៊ុនរបស់អ្នក?
៩. តើអ្នកចង់បានប្រាក់ខែប៉ុន្មាន?
១០. តើអ្នកមានសំនួរអ្វីចង់សួរដែររឺទេ?